នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នាបន្ទប់ព្រះខ័ន នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រោយនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វេជ្ជជីវសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស
សិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រោយនៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វេជ្ជជីវសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.សដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីសាស្ត្រាចារ្យដែលមានជំនាញ និង មានបទពិសោធន៍ អញ្ជើញមកពីស្ថាបនផ្សេងៗដែលពាក់ព័ន្ធ។ កម្មវិធីសិក្សានេះ នឹងត្រូវបើកថ្នាក់បង្រៀនក្នុងពេលឆាប់ៗខាងមុខនេះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងផ្តល់ឱកាសដល់និស្សិតអាចបន្តការសិក្សាយកជំនាញមួយទៀត សម្រាប់បំពេញបន្ថែមនូវកង្វះខាតធនធានមនុស្សក្នុងវិស័យសុខាភិបាល។