នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តុសុខាភិបាល មានរៀបចំសិក្ខាសាលា "Antibiotic resistance awareness and Customer service-case in Pharmacy" ដោយមាននិស្សិតចូលរួមប្រមាណ ២០០នាក់។
សិក្ខាសាលាដែលប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ នេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់លោក Alexandre Costa, Technical Officer of the World Health Organization Representative in Cambodia និង លោកឱសថបណ្ឌិតជា វីរៈ អគ្គនាយកក្រុមហ៊ុន Western Pharmacy ដោយមានការដឹកនាំសម្របសម្រួលដោយ លោកបណ្ឌិត អៀង រ័ត្នមុនី ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យឱសថសាស្ត្រ និងជាប្រធានផ្នែកកិច្ចការនិស្សិតនៃស.វ.ស។
សិក្ខាសាលាដែលផ្តល់ផ្តល់នូវចំណេះដឹងទាក់ទងនឹងបច្ចុប្បន្នភាពថ្មីៗទាក់ទងនឹង Antibiotic resistance និងជំនាញទំនាក់ទំនងជាមួយអតិថិជន ប្រារព្ឋឡើងក្នុងគោលបំណង៖
១. បង្ហាញពីគោលការណ៍ប្រើប្រាស់ឱសថសម្លាប់មេរោគ។
២. ពន្យល់ពីបច្ចុប្បន្នភាពនៃភាពស៊ាំ និងកត្តាដែលនាំមកនូវភាពស៊ាំ។
៣. រៀបរាប់ពីវិធីសាស្រ្តនៃការចូលរួមបង្ការកុំឲ្យមានការរីកចម្រើននៃភាពស៊ាំ។
៤. ឥរិយាបទនៃការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ករណីក្នុងឱសថស្ថាន។