ពិធីបរិច្ចាគឈាម នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានប្រព្រឹត្តនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅបរិវេណទី២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត) មានការរៀបចំកម្មវិធីបរិច្ចាគឈាមមន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម អង្គការសុខភាពពិភពលោក និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៍ដូចជាវត្តមានដ៍មានតម្លៃរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង យុវជនក្រសួង ជាពិសេសវត្តមានដ៍មានតម្លៃរបស់មន្រ្តីរាជការ បុគ្គលិក លោកគ្រូអ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សម្រាប់រយៈពេល១ ថ្ងៃពេញ មានសប្បុរសជនរហូតដល់ទៅ៣១៨ នាក់ (ស្រ្តី១៧១ នាក់ និងបុរស១៤៧ នាក់)បានបរិច្ចាគឈាមដោយជោគជ័យ។ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកល២០១៦ ខាងមុខនេះ សូមជូនពរបវរសួស្តីដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមយុវជនក្រសួង មន្រ្តីរាជការ បុគ្គលិក សមាគមនិស្សិត ក្រុមការងារនិស្សិតរៀបចំកម្មវិធី និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទាំងអស់សូមជួបនូវជោគជ័យគ្រប់ភារកិច្ចក្នុងការសិក្សា ក្នុងវិជ្ជាជីវៈ និងក្នុងគ្រួសារ។

Posted on: 12/31/2015 3:40:44 PM