កិច្ចជួបពិភាក្សារវាងថ្នាក់ដឹកនាំស.វ.សជាមួយអគ្គលេខាធិការនៃមូលនិធិមេរីយឺ

នាព្រឹកថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៥ តំណាងមូលនិធិមេរីយឺ (Merrier foundation) ដឹកនាំដោយ លោកបណ្ឌិត Emmanuel de Guibert អគ្គលេខាធិការនៃ មូលនិធិមេរីយឺ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ជំនួបនេះបានប្រារព្ឋឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការ និង ការគាំទ្រពី មូលនិធិដល់សាកលវិទ្យាល័យគម្រោងមួយចំនួនដែលមានដូចជា ការបណ្តុះបណ្តាលផ្នែកវេជ្ជជីវសាស្រ្ត ការជួយឧប្តត្ថម្ភដល់ដំណើការមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយឺនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង ការគាំទ្រដល់ការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ។ ចំពោះការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ លោកបណ្ឌិត Emmanuel de Guibert អគ្គលេខាធិការនៃ មូលនិធិមេរីយឺ បានចាប់អរម្មណ៍ និង គាំទ្រដល់ស.វ.សក្នុងការលើគម្រោងស្រាវជ្រាវលើ ជំងឺរបេង និង ជំងឺរលាកថ្លើមប្រភេទ B ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់មូលនិធិមេរីយឺ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការបណ្តុះ បណ្តាលកន្លងមកនៅស.វ.ស និងបានសំណូមពរដល់មូលនិធិមេរីយឺ សូមឱ្យបន្តជួយគាំទ្រដល់ការបណ្តុះបណ្តាល ផ្នែកវេជ្ជជីវសាស្រ្តដល់និស្សិតនៅស.វ.សតទៅទៀតផងដែរ។

ទន្ទឹមនឹងនេះ ដើម្បីពង្រឹងបន្ថែមដល់កិច្ចសហការរវាងភាគីទាំងពីរ ក៏ដូចជាមួយនឹងភាគីជាដៃគូអភិវឌ្ឍ ផ្សេងទៀតរបស់ស.វ.ស ឯកឧត្តមសាកលវិទ្យាធិការ ក៏បានអញ្ជើញ មូលនិធិមេរីយឺ មកចូលរួមការប្រជុំ ដៃគូរសហប្រតិបត្តិការរបស់ស.វ.ស ដែលគ្រោងនឹងរៀបចំនៅសប្តាហ៍ទី៤ នាខែសីហា ឆ្នាំ២០១៥ និងអញ្ជើញ ចូលរួមការខួបលើទី ៧០ ឆ្នំានៃខួបកំនើត ស.វ.ស ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះ។

Posted on: 2015-03-11 20:06:03