សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥នេះ មានការរៀបចំធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តសានដុងនៃសាធារណៈរដ្ឋប្រជាមានិតចិន
នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥នេះ មានការរៀបចំធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តសានដុងនៃសាធារណៈរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូដែលអញ្ជើញមកពីខេត្តសានដុង និងដឹកនាំដោយលោកជំទាវ Wang Suilian អភិបាលរងខេត្តសានដុង និង ការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ យូ សុគន្ឋ អភិបាលរងនៃគណៈអភិបាលខេត្តកំពត។ គណៈប្រតិភូដែលអញ្ជើញមកនេះ ទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និង ពីសំណាក់សាកលវិទ្យាធិការរង ព្រឹទ្ឋបុរស នាយករង ព្រឹទ្ឋបុរសរង តាមមហាវិទ្យាល័យ/សាលា របស់ ស.វ.ស។ បន្ទាប់ពីការធ្វើបទបង្ហាញជារួមពីសាកលវិទ្យាល័យ និង ការប្រគល់វត្ថុអនុស្សាវរីយ៍ លោកជំទាវ Wang Suilian លោកជំទាវ យូ សុគន្ឋ និង គណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចទៅតាមទីកន្លែងសំខាន់ៗនៅបរិវេណសាកលវិទ្យាល័យដែលមានដូចជា បណ្ណាល័យ មន្ទីពិសោធន៍អនុវត្តត្រាប់ និង ថ្នាក់រៀន។