សិក្ខាសាលាស្តីអំពី “An introduction to use and analysis of integrated longitudinal data”

នាព្រឹកថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីអបអរសាទរ ការបញ្ជប់វគ្គសិក្សាទ្រឹស្តី និង កម្មសិក្សារបស់និស្សិតថ្នាក់បន្តពីកម្រិតបរិញ្ញាបត្ររងគិលានុបដ្ឋាកទៅកម្រិតបរិញ្ញាបត្រ ជំនាន់ទី១ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង លោកស្រីសាស្ត្រាចារ្យ Camenta D. Padilla, Chancelor of UP Manila និងមានការអញ្ជើញចូលរួមពីសំនាក់ថ្នាក់ដឹកនាំនិងមន្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាង សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យម៉ានីឡា (UP) ប្រទេសហ្វីលីពីន តំណាងស្ថានទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងនិស្សិតដែលបានបញ្ចប់វគ្គសិក្សានេះចំនួន២៩រូប ផងដែរ។ វគ្គសិក្សានេះគឺបានរៀបចំឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយសាកល វិទ្យាល័យម៉ានីឡា ប្រទេសហ្វីលីពីន និងដោយមានការគាំទ្រផ្នែកហិរញវត្ថុដោយអង្គការសុខភាពពិភពលោក។

Posted on: 2015-03-11 20:04:08