ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានទទួលជួបសន្ទនាយ៉ាងកក់ក្តៅជាមួយ លោកសាស្ត្រាចារ្យ Troels Staehelin Jensen និង លោកស្រីវេជ្ជបណ្ឌិត Mary Cardosa អញ្ជើញមកពីស្ថាប័ន IASP Liaison South East Asia នៃប្រទេសដាណឺម៉ាក។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានទទួលជួបសន្ទនាយ៉ាងកក់ក្តៅជាមួយ លោកសាស្ត្រាចារ្យ Troels Staehelin Jensen និង លោកស្រីវេជ្ជបណ្ឌិត Mary Cardosa អញ្ជើញមកពីស្ថាប័ន IASP Liaison South East Asia នៃប្រទេសដាណឺម៉ាក។ គោលបំណងនៃកិច្ចសន្ទានានេះ គឺផ្តោតសំខាន់លើការពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងស្ថាប័ននេះ ជាមួយនឹងស.វ.ស នាថ្ងៃអនាគត ក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។

Posted on: 11/22/2015 11:48:18 AM