ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៥ - ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល "ស.វ.ស"

នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំពិធីបើកបវេសនកាល ផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីសប្បុរសធម៍ និង ចែកប័ណ្ណសរសើរជូននិស្សិតឆ្នើមក្នុងឆ្នាំសិក្សា ២០១៤-២០១៥។ ពិធីដ៍មានអត្ថន័យនេះ ប្រព្រឹត្រ្តទៅដោយមានការអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ជាមួយគ្នានោះផងដែរ ក៏មាននូវវត្តមានឯកឧត្ដម លោកជំទាវ អញ្ជើញមកពីស្ថាប័នក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ ស.វ.ស មន្រ្តីរាជការ បុគ្គលិក និង ការអញ្ជើញចូលរួមពីសំណាក់និស្សិត ស.វ.ស ព្រមទាំងមាតាបិតានិស្សិតឆ្នើមសរុបប្រមាណ ១.០០០ នាក់។ សូមជម្រាបជូនថា និស្សិតឆ្នើមទាំងអស់ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ គឺជានិស្សិតទទួលចំណាត់ថ្នាក់ពីលេខ១ លេខ២ និង លេខ៣ ដែលអញ្ជើញមកពីចម្រុះមហាវិទ្យាល័យ/សាលា/ផ្នែក ដែលមានមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង ផ្នែកសុខភាពសាធារណះ នៃ ស.វ.ស។

Posted on: 11/18/2015 11:24:27 AM