នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "ការបង្ការ និង ការត្រួតពិនិត្យការចម្លងរោគនៅមូលដ្ឋានព្យាបាល និង ថែទាំសុខភាព"ដោយមានសិក្ខាកាមអញ្ជើញចូលរួមប្រមាណ៤០រូប។
សិក្ខាសាលានេះ ទទួលបាននូវការអញ្ជើញជាគណអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Dong Il AHN តំណាងអង្គការសុខភាពពិភពលោក ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោកសាស្រ្តាចារ្យជំនួយ អៀម សុផល និង លោកវេជ្ជបណ្ឌិត សុខស្រ៊ុន។ សិក្ខាសាលាដែលរៀបចំដោយក្រសួងសុខាភិបាល និង ស.វ.ស ដោយមានការឧបត្តម្ភពីអង្គការសុខភាពពិភពលោកនេះ ប្រារព្ឋទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥។