ប្រតិភូសាកលវិទ្យាល័យពេទ្យដ៏ល្បីមួយនៅអាមេរិច ទស្សនកិច្ចនៅ ស.វ.ស

កាលពីរសៀលថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៥ គណៈប្រតិភូមួយក្រុមអញ្ជើញមកពី សាកលវិទ្យាល័យ Southern California School of Pharmacy បានអញ្ជើញជួបជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជំនួបនេះបានប្រារព្ឋឡើងដើម្បីសម្តែងការគួរសម និង ជួបពិភាក្សាស្វែងយល់លើការងារសុខាភិបាល នៅសាកលវីទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បន្ទាប់ពីបញ្ជប់កិច្ចពិភាក្សានេះ អង្គពិធីបានថតរូបអនុស្សាវរីយ៍ និង ប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក។

Posted on: 2015-03-11 20:01:56