ប្រតិភូJiangsu College of Nursing ប្រទេសចិន ជួបពិភាក្សាការងារនឹងថ្នាក់ដឹកនាំស.វ.ស

ទីតាំងទី១ ស.វ.ស៖ រសៀលថ្ងៃ សុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ Fu Yufeng, President មកពី Jiangsu College of Nursing នៃសាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរបានចែករំលែក និងស្វែងយល់ទៅវិញទៅមកពីទិដ្ឋភាពការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាល ពិសេសជំនាញផ្នែកគិលានុបដ្ឋាក​។

ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានពិភាក្សាផងដែរលើលទ្ធភាពក្នុងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានទាំងពីរនាពេលអនាគត ដើម្បីផ្តល់ជាប្រយោជន៍ជូននិស្សិត សាស្រ្តាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ៕

Posted on: 11/20/2023 3:31:19 PM