ក្រុមប្រឹក្សាភិបាល CAMBOHUN ជួបប្រជុំ និងពិភាក្សាការងារ នៅ ស.វ.ស
ទីតាំងទី១ ស.វ.ស៖ នាព្រឹកថ្ងៃ សុក្រ ៥ កើត ខែ កត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាល នៃបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (Cambodia One Health University Network ហៅកាត់ថា CAMBOHUN) ដែលរួមមានស្ថាប័នចំនួន ៥ គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានជួបប្រជុំ និងពិភាក្សាការងារ។
កិច្ចប្រជុំពិភាក្សាការងារនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស, ឯកឧត្តមសាស្រ្តាចារ្យ ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងឯកឧត្តមសាស្រ្តាចារ្យ ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
កិច្ចពិភាក្សា បានផ្តោតជាសំខាន់លើទិសដៅការងារ សំដៅជំរុញការសហការ លើការងារស្រាវជ្រាវ បណ្តុះបណ្តាល វិស័យសុខភាពតែមួយ (One Health) តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្ត ការពង្រឹង និងពង្រីកគម្រោងសហប្រតិបត្តិការនានា៕