ការប្រឡងថ្នាក់វេជ្ជបណ្ឌិតឯកទេស តាមប្រព័ន្ឋ Computer នៅ ស.វ.ស
នាព្រឹកនេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំប្រឡងប្រជែងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស តាមប្រព័ន្ឋ Computer លើកដំបូង ដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស និង គណៈកម្មការរៀបចំការប្រឡង។ ការប្រឡងនេះ មានបេក្ខជន-បេក្ខនារីសរុបចំនួន ៤៦៤រូប ចែកចេញជា ៥ ក្រុមផ្សេងគ្នា។ ទូរស័ព្ទដៃ និង ឧបករណ៍អេឡិចត្រូវនិចផ្សេងៗ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ ក្នុងករណីបំពាន បេក្ខជន/នារីត្រូវបានចាត់ទុកថាធ្លាក់ជាស្វ័យប្រវត្តិ និង ពិន័យមិនឱ្យប្រឡងចូលរៀនថ្នាក់ឯកទេសរយៈពេល២ឆ្នាំជាប់ៗគ្នា។ សូមជម្រាបជូនថា បេក្ខជន/នារីដែលបានប្រឡងជាប់ផ្នែកប្រព័ន្ឋ Computer នឹងត្រូវប្រឡងសំណួរផ្ទាល់មាត់នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៤ នៅវេលាម៉ោង ១៣.៣០នាទី នៅអគារ DES។