សិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈប្រជុំជាមួយដៃគូអភិវឌ្ឍន៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល” បានប្រារព្ធទៅនាព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស

សិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈប្រជុំជាមួយដៃគូអភិវឌ្ឍន៍របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល” បានប្រារព្ធទៅនាព្រឹកថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស ជាមួយនឹងវត្តមានរបស់អស់លោក/លោកស្រីសាស្រ្តាចារ្យ សាកលវិទ្យាធិការរង ព្រឹទ្ឋបុរស/ព្រឹទ្ឋបុរសរង នាយក/នាយករង ប្រធាន/អនុប្រធានការិយាល័យ តាមមហាវិទ្យាល័យ/សាលា/ផ្នែក និងមន្ត្រីរាជការ/បុគ្គលិកសវស ជាច្រើនរូបទៀត។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈជាមុនឱ្យបានល្អក្នុងការរៀបចំកិច្ចប្រជុំដៃគូអភិវឌ្ឍន៍របស់ស.វ.ស ដែលនឹងប្រព្រឹត្តនាពេលខាងមុខឆាប់ៗនេះ។
សូមជម្រាបជូនថា ស.វ.ស នឹងរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍(អន្តរជាតិ)ទាំងអស់ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី ២៤-២៦ ខែសីហា ឆ្នាំ ២០១៥ នៅ ស.វ.ស ក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍អន្តរជាតិរបស់ ស.វ.ស ក៏ដូចជាដើម្បីស្វែងរកការគាំទ្របន្ថែមទៀតក្នុងគោលដៅលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលវិស័យសុខាភិបាលនៅសវស ដែលជាផ្នែកមួយស្របតាមផែនការយុទ្ឋសាស្រ្ត៥ឆ្នាំរបស់សវស (២០១៤-២០១៨)។

Posted on: 08/06/2015 9:09:55 PM