សៀវភៅទាក់ទងនឹងវិស័យវេជ្ជសាស្រ្តជាច្រើនក្បាល ត្រូវបាន Dr. Killam William Perry ប្រគល់ជូនសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"។

ពិធីប្រគល់នេះ ធ្វើឡើងក្នុងជំនួបរវាង Dr. Killam William Perry និង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។
សៀវភៅដ៏មានសារៈសំខាន់ទាំងនេះ និស្សិត ស.វ.ស អាចធ្វើការអានដោយផ្ទាល់នៅបណ្ណាល័យ ស.វ.ស ដែលស្ថិតនៅជាន់ផ្ទាល់ដី អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទី១។

Posted on: 07/30/2015 3:04:53 PM