ស.វ.ស ត្រៀមខ្លួនជាស្រេច មុននឹងអនុញ្ញាតអោយនិស្សិតចូលសិក្សានៅមន្ទីរពិសោធន៍បង្ហាញត្រាប់
នារសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស អមដំណើរដោយថ្នាក់ដឹកនាំតាមមហាវិទ្យាល័យ និងផ្នែកពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់តាមច្រកចូលអគារសិក្សា និងតាមបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ នៅទីតាំងទី១ នៃស.វ.ស មុននឹងអនុញ្ញាតអោយនិស្សិតចូលសិក្សានៅមន្ទីរពិសោធន៍បង្ហាញត្រាប់ ចាប់ពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០។
ស.វ.ស អនុវត្តយ៉ាងមុឺងម៉ាត់តាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយរៀបចំរំហូរ និងណែនាំនិស្សិតទាំងអស់ ត្រូវពាក់ម៉ាស់ វាស់កំដៅ និងត្រូវឆ្លងកាត់ឧបករណ៍បាញ់សារធាតុសម្លាប់មេរោគដោយស្វ័យប្រវត្តិ មុនចូលសិក្សានៅបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់នៃអគារនីមួយៗ។
និស្សិតដែលត្រូវចូលសិក្សានៅតាមបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ ត្រូវបានបែងចែកជាវេនផ្សេងៗគ្នា និងរក្សាជាចាំបាច់បំផុតគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។ មុននឹងចូលទៅកាន់អគារនីមួយៗ និស្សិតទាំងអស់ក៏ត្រូវធ្វើការស្កែនបណ្ណសម្គាល់ខ្លួន (ID Card) ជាមុន ទើបអាចចូលបានដើម្បីធានាកត្តាសុវត្ថិភាព និងគ្រប់គ្រងកត់ត្រានូវចំនួននិស្សិតចូលនិងចេញ។