គណ:កម្មាធិការលទ្ធកម្មស.វ.ស ប្រជុំត្រួតពិនិត្យប្លង់អគ្គិសនី និងលក្ខណៈបច្ចេកទេសអគារសិក្សាថ្មី កម្ពស់៨ជាន់

(ទីតាំងទី១ ស.វ.ស)៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅទីតាំងទី១ ស.វ.ស មានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាក្នុងការត្រួតពិនិត្យប្លង់អគ្គិសនី និងលក្ខណៈបច្ចេកទេសលើការងារសាងសង់អគារសិក្សាថ្មី កម្ពស់៨ជាន់ស្ថិតនៅ ស.វ.ស ទីតាំងទី១។ កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិតបីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ប្រធានគណ:កម្មាធិការលទ្ធកម្មស.វ.ស និងការអញ្ចើញចូលរួមពីសមាជិកគណ:កម្មាធិការលទ្ធកម្ម ស.វ.ស វិស្វករសំណង់អញ្ចើញមកពីក្រសួងសុខាភិបាល និងភាគីតំណាងក្រុមហ៊ុនសំណង់សំពៅមាសដែលទទួលគម្រោងសាងសង់។ អគារសិក្សាថ្មីកម្ពស់៨ជាន់នេះ នឹងត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាស.វ.ស ផ្ទាល់។ អគារនេះនឹងបែងចែក ជាន់ផ្ទាល់ដីជាចំណតរថយន្ត និងឃ្លាំងចំនួន២, ជាន់ទី១ ដល់ទី៧ មានបន្ទប់សិក្សា ១៣ បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ ២ ៦បន្ទប់ជាការិយាល័យ/បន្ទប់ប្រជុំ និងដោយឡែកជាន់ទី៨ ជាសហសាល។ អគារនេះបានពិធីបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី១៧ ខែមករា ឆ្នាំ២០២០។

Posted on: 07/31/2020 4:48:18 PM