មហាវិទ្យាល័យឱសថសាស្រ្តរៀបចំកម្មវិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងទិនានុវប្បត្តិវិទ្យាសាស្រ្តអន្តរជាតិ
មហាវិទ្យាល័យឱសថសាស្រ្ត៖ នារសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅមហាវិទ្យាល័យឱសថសាស្រ្ត នៃ ស.វ.ស មានការរៀបចំកម្មវិធីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងទិនានុវប្បត្តិវិទ្យាសាស្រ្តអន្តរជាតិ ក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក និងនិស្សិតមហាវិទ្យាល័យឱសថសាស្រ្ត ចំនួន ៣១១ រូបតាមរយ: ប្រពន្ធ័ zoom ។
លទ្ធផលនៃគម្រោងស្រាវជ្រាវចំនួន ២ ដែលបានបោះពុម្ពផ្សាយក្នុងទិនានុវប្បត្តិវិទ្យាសាស្រ្តអន្តរជាតិ ត្រូវបានបង្ហាញ រួមមាន៖
១- Self-medication and the pharmaceutical system in Cambodia. Medical Anthropology” ដែលជាគម្រោងស្រាវជ្រាវសហការជាមួយ IRD (Institut de Recherche pour le Développement) បង្ហាញដោយលោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត។
២- Ethnobotanical Study of Medicinal Plants Used for the treatment of Headache, Low Back, and Joint Pains in Three Provinces in Cambodia បង្ហាញដោយនិស្សិតថ្នាក់កម្មវិធីអន្តរជាតិឆ្នាំទី៥ ស៊ុន លីនិចតា ក្រោមការដឹកនាំដោយសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំមហាវិទ្យាល័យឱសថសាស្រ្ត។
លោកសាស្រ្តាចារ្យព្រឹទ្ធបុរសបានថ្លែងលើកទឹកចិត្ត និងជម្រុញឲ្យមន្រ្តី-បុគ្គលិក និងនិស្សិត បន្តខិតខំលើការងារស្រាវជ្រាវ ដើម្បីជាប្រយោជន៍ដល់សាកលវិទ្យាល័យ និងសង្គមជាតិផងដែរ។