ស.វ.ស បើកទ្វារទទួលនិស្សិតជាតិ-អន្តរជាតិសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំងឺឆ្លង (Life Sciences and Health
Master’s Program International Track Infectiology) គឺជាកម្មវិធីសិក្សាថ្មីកម្រិតអន្តរជាតិ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង ដែលបង្រៀនជាភាសាអង់គ្លេស និងមានតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ សិក្សារយៈពេល២ឆ្នាំជាភាសាអង់គ្លេស ដោយត្រូវសិក្សានៅប្រទេសកម្ពុជា និងសិក្សានៅប្រទេសបារាំង ដែលមុននឹងដាក់ពាក្យជ្រើសរើសចូលរៀនបាន និស្សិតត្រូវឆ្លងកាត់ថ្នាក់ត្រៀមដោយជោគជ័យជាមុនសិន។

ពេលនេះថ្នាក់សិក្សាកម្រិតអន្តរជាតិនេះ នឹងចាប់បើកទទួលពាក្យសុំជ្រើសរើសចូលរៀនជំនាន់ទី២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ សម្រាប់ពត៌មានទាក់ទងនឹងអាហារូបករណ៍សូមចូលទៅកាន់គេហទំព័រ៖ https://www.inde.campusfrance.org/universite-paris-saclay-idex-scholarship

សម្រាប់ការបំពេញពាក្យសុំជ្រើសរើសចូលរៀនសូមចូលទៅកាន់គេហទំព័រ៖
https://www.universite-paris-saclay.fr/en/formation/master/life-sciences-and-health/m1-life-sciences-and-health-international-track#presentation

សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់អ៊ីម៉ែល៖ publichealthunit@uhs.edu.kh

Posted on: 02/25/2020 9:19:20 PM