ស.វ.ស និង JPTA ជប៉ុន រូមគ្នាពង្រឹងបន្ថែមធនធានការបណ្តុះបណ្តាលលើជំនាញព្យាបាលដោយចលនាក្នុងប្រទេសកម្ពុជា
ព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងស.វ.ស និង Japanese Physical Therapy Association (JPTA) ប្រទេសជប៉ុន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និង Dr. Yasushi Uchiyama, Vice-president JPTA។
ខ្លឹមសារសំខាន់ដែលមានចែងក្នុងអនុស្សរណៈនេះគឺដើម្បីផ្តល់នូវជួយបណ្តុះបណ្តាលពីសំណាក់សាស្រ្តាចារ្យជំនាញរបស់ JPTA សម្រាប់ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនាបណ្តុះបណ្តាលបន្តពីថ្នាក់បរិញ្ញាបត្ររង នៅស.វ.ស។ បន្ថែមពីនោះ ក៏មាននូវការរៀបចំវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗដែលផ្តល់នូវប្រយោជន៏ទៅវិញទៅមកដល់ភាគីទាំងពីរ។