ស.វ.ស រៀបចំកម្មវិធីបរិច្ចាគឈាមលើកទី១ ឆ្នាំ២០២០
ថ្ងៃព្រហស្បតិ៍ ១៣កើត ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងទី២ នៃ ស.វ.ស ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងកាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុន NVC ទឹកបរិសុទ្ធវីតាល់ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោក នាយក នាយករង មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ជាច្រើនរូប។