ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Kagawa ជប៉ុន និង ស.វ.ស ពិភាក្សាលើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ

រសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ថ្នាក់ដឹកនាំស.វ.សដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍនៈ សាកលវិទ្យាធិការ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយប្រតិភូមកពីសាកលវិទ្យាល័យ Kagawa នៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ Massaki Tokuda, Vice-president, Kagawa University, Japan។

កិច្ចសន្ទនានាថ្ងៃនេះ ថ្នាក់ដឹកនាំទាំងពីរស្ថាប័នបានផ្តោតស៊ីជម្រៅលើការបង្កើនទំនាក់ទំនងទៅវិញទៅមក ការរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិត, កម្មវិធី​ Sakura Science Program, កម្មវិធីទាក់ទងនឹងផ្នែកគិលានុបដ្ឋាក រុក្ខជាតិឱសថបុរាណ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

Posted on: 02/09/2020 3:00:35 PM