ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទជូនលោកស្រីសាស្រ្តាចារ្យ Celia la Choo TAN
ពិធីនេះទទួលបាននូវកិត្តិយសដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
លោកស្រីសាស្រ្តាចារ្យ Celia la Choo TAN គឺជាជនជាតិសឹង្ហបុរី ដែលបានចូលរួមចំណែកយ៉ាងសកម្មលើការងារបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជា លើជំនាញព្យាបាលដោយចលនា តាំងពីឆ្នាំ២០០៥ មក។ លោកស្រីបានសហការយ៉ាងល្អជាមួយនឹងសាស្រ្តាចារ្យ និស្សិត ដើម្បីជួយបណ្តុះបណ្តាលជំនាញព្យាបាលដោយចលនានៅសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល។ ចាប់ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន លោកស្រីបានជួយជ្រោមជ្រែងយ៉ាងសកម្មដល់ស.វ.ស ក្នុងការគៀងគរធនធានមនុស្សដើម្បីរៀបចំ និងបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បណ្តុះបណ្តាលបន្តពីថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា។