Frequently Asked Questions

ចម្លើយ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានមហាវិទ្យាល័យ សាលា និង ផ្នែកចំនួន៥ ចំណុះឲ្យសាកលវិទ្យាល័យដែលមានមុខវិជ្ជាដូចខាងក្រោម៖
  • ក.មហាវិទ្យាល័យឱសថសាស្រ្ត៖ មានថ្នាក់បរិញ្ញាបត្រឱសថសាស្រ្តឬ ឱសថការី, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តឱសថ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជីវៈវេជ្ជសាស្រ្ត។
  • ខ.មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ មានថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្ត, ថ្នាក់សញ្ញាបត្រវេជ្ជបណ្ឌិត, ថ្នាក់សញ្ញាបត្រវេជ្ជបណ្ឌិតឯកទេស។
  • គ.មហាវិទ្យាល័យទន្តវទនសាស្រ្ត៖ មានថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តទន្តសាស្រ្ត, ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេស។
  • ឃ.សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត៖ មានថ្នាក់បរិញ្ញាបត្រឆ្មប បរិញ្ញាបត្រគិលានុបដ្ឋាក ថ្នាក់បរិញ្ញាបត្ររងឆ្មប ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត និងថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា។
  • ង.ផ្នែកសុខភាពសាធារណៈ៖ មានថ្នាក់បរិញ្ញាបត្រសុខភាពសាធារណៈ។
ចម្លើយ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានទីតាំងចំនួន ២ កន្លែង៖
ក.បរិវេណទី១ ស្ថិតនៅឡូត៍លេខ៧៣ មហាវិថីមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានមហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត គ្លីនិកទន្តសាស្រ្ត និងផ្នែកសុខភាពសាធារណៈ។
ខ.បរិវេណទី២ ស្ថិតនៅឡូត៍លេខ៣០១ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។
ចម្លើយ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន៖
+ លេខទូរស័ព្ទទំនាក់ទំនង ០៩៣ ២៧៨ ៨៩៩ - ០២៣ ៤៣០ ៥៥៩,
+ គេហទំព័រគឺ www.uhs.edu.kh និង Facebook គឺ www.facebook.com/uhs.edu.kh ។
ចម្លើយ៖ ដើម្បីសាកសួរព័ត៌មានទាំងឡាយដែលទាក់ទងនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សិស្សត្រូវទាក់ទងកន្លែងទទួលភ្ញៀវនៃផ្នែកចុះឈ្មោះនិស្សិត និង លិខិតបទដ្ឋាននិស្សិត ដែលស្ថិតនៅជាន់ផ្ទាល់ដីនៃអាគារM ត្រង់ច្រកចូលធំរបស់សាកលវិទ្យាល័យដែលស្ថិតតាមមហាវិថីព្រះមុនីវង្សនៃបរិវេណទី១សាកលវិទ្យាល័យ។
ចម្លើយ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមិនមានបើកវគ្គបំប៉នសម្រាប់ត្រៀមប្រឡងថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាលទេ។
ចម្លើយ៖ ទីតាំងដាក់ពាក្យសុំប្រឡងការប្រឡងថ្នាក់ជាតិថ្នាក់ឆ្នាំទី១ នៃឆ្នាំសិក្សា២០១៥ ២០១៦ សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ការលក់ និងការទទួលពាក្យប្រឡងនឹងប្រព្រឹត្តទៅនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ ត្រឹមម៉ោង១៧.០០នាទី នៅជាន់ផ្ទាល់ដីនៃអាគារមហាវិទ្យាល័យឱសថសាស្រ្តដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្សនៃបរិវេណទី១របស់សាកលវិទ្យាល័យ។
ចម្លើយ៖ យោងតាមប្រកាសអន្តរក្រសួងសុខាភិបាល និងក្រសួងអប់រំ លេខ៣៤៧ អបសអធមចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់លក្ខខណ្ឌសម្រាប់ការដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនក្នុងវិស័យសុខាភិបាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល និស្សិតត្រូវវិនិច្ឆ័យដោយផ្អែកលើមធ្យមភាគនៃផលបូកសរុបនៃមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។
ចម្លើយ៖ កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៃថ្ងៃទី២៦ ២៧ ខែធ្នូ ឆ្នាំ២០១៥៖
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥៖
- ម៉ោង១៣.៣០ នាទីដល់ម៉ោង១៥.០០ នាទី, ប្រឡងមុខវិជ្ជា ជីវវិទ្យា
- ម៉ោង១៥.៣០ នាទីដល់ម៉ោង១៧.០០ នាទី, ប្រឡងមុខវិជ្ជា គីមីវិទ្យា
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥៖
- ម៉ោង១៣.៣០ នាទីដល់ម៉ោង១៥.០០ នាទី, ប្រឡងមុខវិជ្ជា គណិតវិទ្យា
ទីតាំងប្រឡង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចម្លើយ៖ ការកំណត់លក្ខខណ្ឌសម្រាប់ការដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំមូលដ្ឋានត្រូវបានកំណត់ដូចខាងក្រោម៖
ក.កម្រិតបរិញ្ញាបត្រ៖
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
មាននិទ្ទេសពិន្ទុសរុប A, B ឬ Cចំពោះបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ២០១៤។
មាននិទ្ទេសពិន្ទុសរុប A, B, C, D ឬ Eចំពោះបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ២០១៤។ ខ.កម្រិតបរិញ្ញាបត្ររង៖
មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។
និទ្ទេសពិន្ទុសរុប A,B,C,D ឬ Eចំពោះបេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ចម្លើយ៖ ចំនួននិស្សិត និងនិស្សិតអាហារូបករណ៍ត្រូវជ្រើសរើសក្នុងការប្រឡងថ្នាក់ជាតិចូលរៀន ឆ្នាំសិក្សា២០១៥ ២០១៦នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលកំណត់ចំនួនដោយគណៈ
កម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលមានដូចតទៅ៖ កម្រិតបរិញ្ញាបត្រ៖
*ផ្នែកវេជ្ជសាស្រ្ត៖ ចំនួន៣០០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកឱសថសាស្រ្ត៖ ចំនួន១៥៥ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកទន្តវទនសាស្រ្ត៖ ចំនួន១២០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្រគិលានុបដ្ឋាក៖ ចំនួន១១០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្រឆ្មប៖ ចំនួន៦៥ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្រសុខភាពសាធារណៈ៖ ចំនួន៨០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
កម្រិតបរិញ្ញាបត្ររង៖
*ផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក៖ ចំនួន៣០០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្ររងឆ្មប៖ ចំនួន២០០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍៖ ចំនួន១៥០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្ររងព្យាបាលដោយចលនា៖ ចំនួន១២០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍
*ផ្នែកបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត៖ ចំនួន១២០ នាក់រាប់បញ្ចូលទាំងចំនួននិស្សិតអាហារូបករណ៍។
ចម្លើយ៖ សំណុំលិខិតដែលត្រូវបំពេញសម្រាប់ដាក់ពាក្យប្រឡងថ្នាក់ជាតិចូលរៀនឆ្នាំសិក្សា២០១៥ ២០១៦ មាន៖
បង្កាន់ដៃទទួលពាក្យ ចំនួន១ ច្បាប់
ពាក្យសុំចុះឈ្មោះប្រឡង ចំនួន២ ច្បាប់
ប្រវត្តិរូបសង្ខេបមានបិតរូបថតថ្មី៤គុណ៦ ចំនួន២ ច្បាប់
រូបថត៤គុណ៦ (ពណ៌ថ្មី) ចំនួន៣ សន្លឹក
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីក្រៅប្រទេសដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ឬថតចម្លងដោយមានបញ្ជាក់ ពីសាលារាជធានី ខេត្ត (ភ្ជាប់មកជាមួយច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់)ចំនួន២ ច្បាប់។
ចម្លើយ៖ តម្លៃសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានដូចតទៅ៖
តម្លៃ ១៥០០ ដុល្លាសហរដ្ឋអាមេរិច សម្រាប់១ ឆ្នាំសិក្សាចំពោះការសិក្សានៅមហាវិទ្យាល័យ ឱសថសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្តដែលមានរយៈពេល៖
ក.មហាវិទ្យាល័យឱសថសាស្រ្ត៖ រយៈពេល ៥ ឆ្នាំ
ខ.មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ រយៈពេល ៦ ឆ្នាំ
(១,២០០ដុល្លាសហរដ្ឋអាមេរិច សម្រាប់ថ្នាក់អន្តេវាសិក រយៈពេល២ឆ្នាំ) គ.មហាវិទ្យាល័យទន្តវទនសាស្រ្ត៖ រយៈពេល ៧ ឆ្នាំ
តម្លៃ ១២០០ ដុល្លាសហរដ្ឋអាមេរិច សម្រាប់១ ឆ្នាំសិក្សាចំពោះការសិក្សាថ្នាក់បរិញ្ញាបត្រឆ្មប បរិញ្ញាបត្រគិលានុបដ្ឋាក,បរិញ្ញាបត្រសុខភាពសាធារណៈដែលមានរយៈពេលសិក្សា៤ ឆ្នាំ និងបរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប (៣+១), បរិញ្ញាបត្រឯកទេសចក្ខុគិលានុបដ្ឋាកដែលមានរយៈពេលសិក្សា១ ឆ្នាំ។
តម្លៃ១០០០ ដុល្លាសហរដ្ឋអាមេរិច សម្រាប់១ ឆ្នាំសិក្សាចំពោះការសិក្សាថ្នាក់បរិញ្ញាបត្ររង ឆ្មប គិលានុបដ្ឋាក មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនាដែលមានរយៈពេលសិក្សា៣ ឆ្នាំ។