“ទស្សនាចរ ស.វ.ស”! ឱកាសស្វែងយល់ពីអនាគតសាកលវិទ្យាល័យអ្នក

"ទស្សនាចរ ស.វ.ស" (UHS Open House) គឺជាកម្មវិធីថ្មីមួយដែល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងដំបូងគេនៅឆ្នាំ២០១៥។ កម្មវិធីនេះ បានផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់ បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យ របស់គាត់ និង ផ្តល់ជាព័ត៌មានបន្ថែមច្បាស់លាស់ សម្រាប់ជំនួយសា្មរតី ជូនអនាគតនិស្សិតក្នុងការជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ។

Posted on: 09/23/2017 9:42:11 AM