សេចក្តីជូនដំណឹង ស្តីពីពិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង បរិញ្ញាបត្ររងគ្រប់ជំនាញ ជូនដល់ជ័យលាភីដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) សូមជូនដំណឹងដល់ជ័យលាភីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឲ្យបានជ្រាបថា៖
សាកលវិទ្យាល័យនឹងរៀបចំ ពិធីប្រគល់សញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្តិត ឱសថការី បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង បរិញ្ញាបត្ររងគ្រប់ជំនាញ ដែលនឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត នៅ មជ្ឈមណ្ឌលសន្និបាតពិពណ៌ កោះពេជ្យ (អគារ A, B, C, D) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង ០៧:០០នាទីព្រឹក។