សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​នឹងរៀបចំ​កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "កុំរង់ចាំគ្រាអាសន្នមកដល់ សូមផ្តល់ឈាម ផ្តល់ឥឡូវ ផ្តល់ឲ្យបានច្រើនដង"

ថ្ងៃអង្គារ៍ទី៤ ខែកក្កដា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​នឹងរៀបចំ​កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃចាប់ពីម៉ោង​ ៧:៣០នាទីព្រឹក​ ដល់​ ម៉ោង​ ១៦.០០នាទីរសៀល
ក្រោមប្រធានបទ "កុំរង់ចាំគ្រាអាសន្នមកដល់ សូមផ្តល់ឈាម ផ្តល់ឥឡូវ ផ្តល់ឲ្យបានច្រើនដង" 
ដើម្បីលើកកម្ពស់​ការបរិច្ចាគឈាម​ជួយសង្គ្រោះដល់​ជីវិត​អ្នកជំងឺ​ដែលកំពុងរង់​ចាំ​។
សូម​ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ បុគ្គលិក សមាគមនិស្សិត និស្សិត​ និង​សាធារណៈជនទាំងអស់​ចូលរួមគាំទ្រ​សកម្មភាពសប្បុរសធម៌នេះ។

Posted on: 06/28/2017 2:58:03 PM