សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះចូលរួមសន្និសីទស្តីពីការផ្សព្វផ្សាយអាហារូបករណ៍របស់សហគមន៍អ៊ឺរ៉ុប
យោងៈ -លិខិតចុះថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ European Union Delegation to the kingdom of Cambodia
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សូមជូនដំណឹងដល់និស្សិតទាំង២ភេទ ឲ្យបានជ្រាបថា European Union Delegation ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី៣០ នៃErasmus Programme និងសិក្ខាសាលាផ្សព្វផ្សាយអំពី Erasmus Programme ដែលប្រព្រឹត្តទៅនៅថ្ងៃ ច័ន្ទ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ ចាប់ពីម៉ោង ០៩:០០នាទីព្រឹក ដល់ ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា (CCJCC) ដែលមានទីតាំងនៅក្នុង បរិវេណវិទ្យាស្ថានភាសាបរទេស លើមហាវិថីសហព័ន្ធរុស្សី។