កម្មវិធី "ទស្សនាចរ ស.វ.ស" លើកទី៤ ឆ្នាំ២០១៦ ប្រារព្ធធ្វើនៅថ្ងៃ សុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ នៅទីតាំងទី២ ស.វ.ស

នេះគឺជាឱកាសសម្រាប់សិស្សានុសិស្ស និង អនាគតនិស្សិតក្នុងការស្វែងយល់ពីការសិក្សានៅ ស.វ.ស។ ទទួលចុះឈ្មោះនៅទីតាំងទាំងពីរនៃ ស.វ.ស។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៩៣ ២៧៨ ៨៩៩ (រៀងរាល់ម៉ោងធ្វើការ)។ កម្មវិធី "ទស្សនាចរ ស.វ.ស" (UHS Open House) ឆ្នាំ២០១៦ គឺជាកម្មវិធីថ្មីមួយដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងដំបូងគេនៅឆ្នាំ២០១៥។ កម្មវិធីនេះ បានផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យរបស់គាត់ និង ផ្តល់ជាព័ត៌មានបន្ថែមច្បាស់លាស់ សម្រាប់ជំនួយសា្មរតីជូនអនាគតនិស្សិតក្នុងការជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ។

Posted on: 10/10/2016 2:19:31 PM