ព្រឹត្តិការណ៏៖ កម្មវិធី "ទស្សនាចរ ស.វ.ស ២០១៦"
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សូមស្វាគមន៍អនាគតនិស្សិតទាំងអស់។ នាពេលខាងមុខនេះ សាកលវិទ្យាល័យនឹងរៀបចំកម្មវិធី "ទស្សនាចរ ស.វ.ស" (UHS Open House) ឆ្នាំ២០១៦។
នេះគឺជាកម្មវិធីមួយដែល ស.វ.ស បានរៀបចំឡើងដំបូងគេនាឆ្នាំ២០១៥។
កម្មវិធីនេះនឹងផ្តល់ឱកាសជូនប្អូនៗ និង ក្រុមគ្រួសារចូលរួមដើម្បីស្វែងយល់ពីសក្តានុពលអនាគតសាកលវិទ្យាល័យរបស់ប្អូនក្នុងការសិក្សាបន្តនាពេលអនាគត។
ឥតគិតថ្លៃ! តែកន្លែងមានកំណត់។
សូមប្អូនៗ និង ក្រុមគ្រួសាររង់ចាំការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីនេះលើបណ្តាញសង្គមផ្លូវការតែមួយគត់របស់ ស.វ.ស នាពេលខាងមុខនេះ។