សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) នឹងរៀបចំកម្មវិធីក្រោមប្រធានបទ "យុវជន និងវប្បធម៌ចែករំលែក"
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) នឹងរៀបចំកម្មវិធីសប្បុរសធម៌និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្ត
សុខាភិបាលឆ្នាំ២០១៦ក្រោមប្រធានបទ "យុវជន និងវប្បធម៌ចែករំលែក" នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ចាប់ពីម៉ោង៧ ព្រឹក
ដល់ម៉ោង២០ យប់នាបរិវេណទី១ស.វ.សដោយមានការលក់ដូរវត្ថុអនុស្សាវរីយ៏ ការសម្តែង ការលេងល្បែងប្រជាប្រិយ (ការចូល
រួមដោយសេរីពីម៉ោង៧ ព្រឹកដល់ម៉ោង១៦ រសៀល) ជាពិសេសនឹងមានការចូលរួមពីតារាល្បីៗជាច្រើនរូបប្រចាំ
ព្រះរាជាណាចក្រកម្ពុជា (ចាប់ពីម៉ោង១៦ រសៀលតទៅដោយសំបុត្រចូលទស្សនាគឺជាកងដៃវត្ថុអនុស្សាវរីយ៍ដែលអាចទិញបាន
នៅបរិវេណទី១ស.វ.សពីម៉ោង៧ ព្រឹកតទៅ)។ សូមមហាជន និងនិស្សិតដែលចាប់អារម្មណ៍មេត្តាចូលរួម និងទំនាក់ទំនងតាម
ព័ត៌មានដូចមានក្នុងផ្ទាំងរូបភាពខាងក្រោម។ សូមអរគុណ។




