សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនឹងរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី១ឆ្នាំ២០១៥ក្រោមប្រធានបទ "សូមអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំតាមរយៈការផ្តល់ឈាម" នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ សម្រាប់រយៈពេល១ ថ្ងៃពេញនៅបរិវេណទី១របស់សាកលវិទ្យាល័យក្បែរសាលាក្រុងភ្នំពេញចាប់ពីម៉ោង០៧.០០ នាទីព្រឹកតទៅ។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺកម្ពុជាដែលកំពុងរង់ចាំការជួយសង្គ្រោះពីសប្បុរសជននានា។ក្នុងកម្មវិធីនេះដែរ ក្រុមហ៊ុនភេសជ្ជៈកូកាកូឡានឹងជូនភេសជ្ជៈភ្លាមៗដែលមានឆ្លាក់ឈ្មោះសប្បុរសជនដែលបានផ្តល់ឈាមទុកជាអនុស្សាវរីយ៍ចំពោះទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់សប្បុរសជន និងមានវត្ថុអនុស្សាវរីយ៍ផ្សេងទៀតពីក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់។សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ទុកជាមុន។