សេចក្តីជូនដំណឹង៖ សេចក្តីជូនដំណឹងស្តីពីព្រឹត្តិការណ៏“Université d’Eté des étudiants 2016” 

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចាប់ពីថ្ងៃទី ០៤ រហូតដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅខេត្តសៀមរាប
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សនិស្សិតនៃស.វ.សទាំងអស់ឲ្យបានជ្រាបថា ក្នុងភាពជាដៃគូមួយរូបរបស់ការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Bureau Asie-Pacique de l’Agence Universitaire de la Francophonie-AUF) ស.វ.សនឹងរៀបចំព្រឹត្តិការណ៏”Université d’Eté” សម្រាប់សិស្សនិស្សិតដែលនិយាយភាសាបារាំងក្នុងតំបន់ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅក្នុងទឹកដីខេត្តសៀមរាប ក្រោមប្រធានបទ « L’Education sanitaire et la Communauté » ។
សម្រាប់ការចុះឈ្មោះនិងពត៌មានផ្សេងៗ សូមទាក់ទងមក កញ្ញាបណ្ឌិត ខៃ មុំ នៅមហាវិទ្យាល័យឱសថសាស្ត្រ៖ khay_mom@uhs.edu.kh
កាលបរិច្ឆេទនៃការទទួលចុះឈ្មោះចូលរួម៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦។

Posted on: 08/24/2016 11:23:16 AM