សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាករបស់និស្សិត ស.វ.ស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់និស្សិតទាំងអស់ដែលកំពុងសិក្សាទាំងអស់ឲ្យបានជ្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ សាកលវិទ្យាល័យ៖
- អនុញ្ញាតឲ្យនិស្សិតទាំងអស់ឈប់សម្រាក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦
- ចំពោះនិស្សិតអន្តេវាសិកវេជ្ជសាស្ត្រ និងនិស្សិតឯកទេស មហាវិទ្យាល័យវេជ្ជសាស្ត្រ ទាំងអស់ត្រូវយាមប្រចាំការនៅមន្ទីរពេទ្យ តាមការចាត់តាំងរបស់មន្ទីរពេទ្យ
- និស្សិតទាំងអស់ត្រូវចូលបន្តការសិក្សាវិញ ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះតទៅ។
អាស្រ័យហេតុនេះ សូមនិស្សិតទាំងអស់ ជ្រាបជាព័ត៌មាន។