សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល “ស.វ.ស” នឹងរៀបចំ”សិក្ខាសាលាតម្រង់ទិស”សម្រាប់និស្សិតបរិញ្ញាបត្ររងឆ្នាំទី១ គ្រប់ផ្នែក នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល “ស.វ.ស” នឹងរៀបចំ”សិក្ខាសាលាតម្រង់ទិស”សម្រាប់និស្សិតបរិញ្ញាបត្ររងឆ្នាំទី១ គ្រប់ផ្នែក នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅបន្ទប់លេខ ៧០ ទីតាំងទី២ (សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ) នៃស.វ.ស ដោយបែងចែកក្រុមដូចខាងក្រោម៖
+ ពេលព្រឹក (៧.០០នាទី - ១១.៣០នាទី)៖
-ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក
- ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសព្យាបាលដោយចលនា
- ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ
+ ពេលរសៀល (១៣.០០នាទី - ១៧.៣០នាទី) ៖
- ថ្នាក់បរិញ្ញាបត្ររងឆ្មប
- ថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍
អាស្រ័យហេតុនេះ សូមនិស្សិតទាំងអស់ជ្រាបជាព័ត៌មាន និង មានវត្តមានចូលរួមចាំបាច់។