១. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបាន បង្កើតឡើងនៅឆ្នាំ ១៩៤៦ ដើម្បីបណ្ដុះបណ្ដាល វេជ្ជសាស្រ្តទំនើប យោងក្រឹត្យ លេខ ១០៣ សន ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះ ថា "សាលាមន្រ្តីសុខាភិបាល"
UHS photo UHS photo
២. បន្ទាប់មក ដោយយោងតាមអនុក្រឹត្យលេខ ៥១៣ សន ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៥៣ សាលានេះ បានប្តូរឈ្មោះទៅជា មហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ ។
UHS photo UHS photo
៣. នៅឆ្នាំ ១៩៥៩ ផ្នែក មន្រ្តីសុខាភិបាល ឱសថសាស្រ្ត បានបង្កើតឡើងបន្ថែមនៅក្នុង សាលាភូមិន្ទវិជ្ជាពេទ្យនេះ។
UHS photo
៤. រហូតដល់ឆ្នាំ១៩៦២ មហាវិទ្យាល័យភូមិន្ទ វិជ្ជាពេទ្យ បានក្លាយទៅជា មហាវិទ្យាល័យ វេជ្ជសាស្រ្ត វេជ្ជប្រតិព័ទ្ធ និង ឱសថសាស្ត្រ តាមក្រឹត្យលេខ ១២០ CF ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦២។
UHS photo
៥. នៅឆ្នាំ ១៩៦៤ អគារសិក្សានៃមហាវិទ្យាល័យ ត្រូវបានខ័ណ្ឌចែកជា២ គឺ មហាវិទ្យាល័យ វេជ្ជសាស្រ្ត វេជ្ជប្រតិព័ទ្ធ និង មហាវិទ្យាល័យឱសថសាស្រ្ត។
៦. ក្រោយមក មហាវិទ្យាល័យ ឱសថសាស្រ្ត បានផ្តាច់ចេញ ទៅនៅក្នុង បរិវេណនៃ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅឆ្នាំ ១៩៦៧ ។
៧. ក្នុងកំឡុងឆ្នាំ១៩៧១ មហាវិទ្យាល័យ វេជ្ជសាស្រ្ត និង វេជ្ជប្រតិព័ទ្ធ ត្រូវបានរៀបចំ ឡើងវិញ ដោយបង្កើតផ្នែកថ្មីមួយទៀត គឺផ្នែកទន្តសាស្ត្រ ហើយប្តូរឈ្មោះ ថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និង វិទ្យាស្ថានទន្តវទនសាស្រ្ត។
UHS photo
៨. ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ មហាវិទ្យាល័យ វេជ្ជសាស្រ្ត និង វិទ្យាស្ថានទន្តវទនសាស្រ្ត ត្រូវបានបោះបង់ចោលទាំងស្រុង។
៩. ក្នុងកំឡុងឆ្នាំ១៩៧១ មហាវិទ្យាល័យ វេជ្ជសាស្រ្ត និង វេជ្ជប្រតិព័ទ្ធ ត្រូវបានរៀបចំ ឡើងវិញ ដោយបង្កើតផ្នែកថ្មីមួយទៀត គឺផ្នែកទន្តសាស្ត្រ ហើយប្តូរឈ្មោះ ថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និង វិទ្យាស្ថានទន្តវទនសាស្រ្ត។
UHS photo
១០. យោងតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាប្រជាជន បដិវត្តកម្ពុជា ចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៨០ មហាវិទ្យាល័យនេះបានបើកទ្វារឡើងវិញ ដែលមាន ឈ្មោះថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និង ឱសថសាស្រ្ត ។
UHS photo
១១. ហើយបន្ទាប់មក បានប្តូរឈ្មោះជា "មហាវិទ្យាល័យចំរុះ វេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត" ក្នុងរង្វង់ចុងឆ្នាំ ១៩៨០។
UHS photo
១២. ក្នុងឆ្នាំ១៩៩៧ សាលាបច្ចេកទេសថែទាំ វេជ្ជសាស្រ្ត និង មហាវិទ្យាល័យចំរុះ វេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត ត្រូវបានច្របាច់បញ្ចូលគ្នា ហើយបង្កើតឡើងនូវ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។
UHS photo
១៣. នៅឆ្នាំ ២០០១ រាជរដ្ឋាភិបាលបានសំរេច អោយសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមអនុក្រឹត្យ លេខ ១២៧ ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០០១ ។
១៤. សព្វថ្ងៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ គឺ ៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង ផ្នែកសុខភាពសាធារណៈ។
UHS photo