សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ តាមកាលបរិច្ឆេទ និងទីកន្លែង ដែលមានដូចខាងក្រោម ៖

By: Media | Posted on: 03/22/2018 11:25:19 AM

- នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅទីតាំងទី២ ឡូតិ៍លេខ ៣០១ មហាវិថីយោធពលខេមរភូមិន្ទ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

- នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំងទី១ ឡូត៍លេខ៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕