ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ និស្សិតស.វ.ស

By: Media | Posted on: 05/08/2018 2:13:23 PM

ជាសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមអបអរសាទរខួបលេីកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រកបដោយក្តីរីករាយក្រៃលែងដោយប្រធានបទឆ្នាំនេះគឺ កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកអ្នកណាម្នាក់ចោល។ និស្សិតស.វ.សសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដេីម្បីអំពេីមនុស្សធម៌ និងដេីម្បីយេីងទាំងអស់គ្នា។