នៅទីតាំងទី២ នៃ​ស.វ.ស នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ មានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២។

By: Media | Posted on: 04/04/2018 3:38:48 PM

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ​ស.វ.ស សាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស យ៉ាងច្រើនកុះករ។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតក៏បានប្រគេនបច្ច័យនិងទេយ្យវត្ថុចំពោះព្រះសង្ឃ។ ក្នុងឧ៌កាសនោះ ក៏មានសម្តែងរបាំត្រុដិបណ្តេញឩបទ្រុប ចង្រៃឆ្នាំចាស់ និងទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួរស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ គ្រប់ប្រការ ក្នុងឆ្នាំថ្មីនេះ ។