សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” និងក្រុមហ៊ុន Singapore Heatlh Services Pte Ltd (SingHealth) បានចុះអនុស្សរណៈយោគយល់គ្នា នាព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នៅទីតាំងទី១ នៃ ស.វ.ស។

By: Media | Posted on: 03/30/2018 3:00:53 PM

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមវត្តមានរបស់ថ្នាក់ដឹកនាំ ស.វ.ស ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និង ប្រតិភូអញ្ជើញមកពីក្រុមហ៊ុន Singapore Heatlh Services ដឹកនាំដោយលោកសាស្រ្តាចារ្យរង Chua Yeow Leng, Group Director, International Collaboration Office។

អនុស្សរណៈយោគយល់គ្នានេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងអន្តរស្ថាប័នទាំងពីលើការបណ្តុះបណ្តាលជំនាញសុខាភិបាល ការសិក្សាស្រាវជ្រាវថ្មីៗបន្ថែមទៀតនាពេលអនាគត។