នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល

By: Media | Posted on: 03/16/2018 8:58:00 AM

នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល បានជួបពិភាក្សា និងបំពេញការងារជាមួយ ប្រតិភូមកពីមហាវិទ្យាល័យ​ទន្តវទន​សាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Quangxi ដឹកនាំដោយ លោកសាស្រ្តាចារ្យ Zhou Nuo ដែលមកបំពេញ​បេសកកម្មលើកទី២​ បន្ទាប់ពីការចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នា ក្រោមសក្ខីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ ប្រធានគណៈ​កម្មាធិការ​ជាតិសុខាភិបាល និងផែនការគ្រួសារ​នៃសាធារណដ្ឋប្រជាមានិតចិន ។

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានផ្តោតលើការរៀបចំបង្កើតមជ្ឈមណ្ឌលមិត្តភាពកម្ពុជា-ចិនសម្រាប់សុខភាពមាត់ធ្មេញ នៅសវស។ ប្រតិភូនៃមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Quangxi បានសន្យាផ្តល់ជូននូវបរិក្ខារទន្តសាស្ត្រទំនើប Dental Spectrum CBCT ចំនួន១គ្រឿង ដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការរៀបចំមជ្ឈមណ្ឌលសុខភាពមាត់ធ្មេញ នៅសវស។​ប្រតិភូក៏បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់បង្កើតមជ្ឈមណ្ឌលសុខភាពមាត់ធ្មេញ នៅសវស ដើម្បីលើផែនការរៀបចំ។ ប្រតិភូក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Quangxi និងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសវស ដោយផ្តោតលើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ និងការធ្វើទំនើបកម្មនៃមន្ទីរពិសោធន៍បង្ហាញត្រាប់នៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសវស។