នេះមិនមែនស្ថិតនៅបន្ទប់វះកាត់របស់មន្ទីរពេទ្យនោះទេ តែគឺស្ថិតនៅក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់ ស.វ.ស។

By: Media | Posted on: 03/14/2018 10:55:12 AM

នេះមិនមែនស្ថិតនៅបន្ទប់វះកាត់របស់មន្ទីរពេទ្យនោះទេ តែគឺស្ថិតនៅក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់ ស.វ.ស។

និស្សិតកំពុងឈរនៅមុខឧបករណ៍សម្រាប់អនុវត្តត្រាប់ដ៏ទំនើបឈ្មោះ Stimulator Tetherless (Gaumard®) ជាបច្ចេកវិទ្យាចុងក្រោយមួយសម្រាប់ការសិក្សាអនុវត្តត្រាប់ ដែលមានលក្ខណៈសណ្ឋានដូចអ្នកជំងឺពិតៗ ដែលអាចប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលជាក់ស្តែងចំនួន ១៦ទម្រង់ការនៃការសង្រ្គោះបន្ទាន់ បញ្ជាដោយប្រព័ន្ធ Wireless តាមរយៈ Tablet។

Stimulator Tetherless ត្រូវបានសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រៀមដាក់ឱ្យនិស្សិតថ្នាក់ឯកទេសផ្នែកសង្រ្គោះបន្ទាន់របស់ខ្លួនអនុវត្ត។

នេះគឺជាសក្តានុពលបន្ថែមទៀតសម្រាប់និស្សិតស.វ.ស ក្នុងការពង្រីកបន្ថែមទៀតនូវចំណេះដឹងជាក់ស្តែងរបស់ខ្លួនមុនពេលអនុវត្តន៍ដោយផ្ទាល់លើអ្នកជំងឺពិត ជាពិសេសអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់។