និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិឆ្នាំទី៣ជំនាន់ទី២ និងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចុះកម្មសិក្សាថែទាំសុខភាពនៅសហគមន៏

By: Media | Posted on: 03/14/2018 9:05:22 AM

និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកអន្តរជាតិឆ្នាំទី៣ជំនាន់ទី២ និងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចុះកម្មសិក្សាថែទាំសុខភាពនៅសហគមន៏ នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាននិស្សិតសរុបចំនួន ២៦៤ នាក់ ជាមួយគ្រូដឹកនាំមានចំនួន ១២នាក់ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។ការចុះសហគមន៏នេះក្នុងគោលបំណងអនុវត្តថែទាំសុខភាពទាំងមូលសំរាប់សហគមន៏ គ្រួសារ និងបុគ្គលជាអតិថិជន ដែលរស់នៅក្នុងតំបន់ជនបទដែលបានជ្រើសរើស។ ក្រុមនិស្សិត ដែលមានការដឹកនាំដោយលោកគ្រូអ្នកគ្រូ នៃ ស វ ស យើងបានចុះសិក្សាអំពី សហគមន៏ទាំងមូល ពិនិត្យ និងប៉ាន់ប្រមាណអំពីបញ្ហាប្រឈមទាក់ទងនឹងសុខភាពប្រជាជន ដោយប្រមូលទិន្ន័យមកវិភាគដើម្បីស្វែងរករោគវិនិច្ឆ័យ សម្រាប់សហគមន៏ ក្នុងគោលដៅផ្តល់ការបង្រៀនពីការថែទាំសុខភាព និងការការពារដល់ប្រជាជនក្នុងសហគមន៏ ដើម្បីជៀសផុតអំពីជំងឺ។ ដែលក្នុងនោះបានចុះថែទាំផ្ទាល់ជាមួយអ្នកមានជំងឺ និងផ្តល់ការថែទាំអនាម័យដល់កុមារដល់គេហដ្ឋាន ដោយប្រើប្រាស់ការដំណើរការថែទាំ(Nursing process) ទាំងប្រាំជំហាន។